នៅក្នុងឱកាសសំណេះសំណាលនេះ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំ ព្រះរាជបណ្តាំសួរសុខទុក្ខក្តីនឹករលឹកអាណិតស្រឡាញ់
ប្រកបដោយមនោសញ្ចេតនាដ៏ ជ្រាលជ្រៅបំ ផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ
សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា
ចំពោះប្រជាពលរដ្ឋទាំងអស់ និងបាននាំមកជូននូវអំណោយ មនុស្សធម៌របស់ កាកបាទក្រហមកម្ពុជារួមមានស្បៀងសម្ភារៈនិងថវិកាមួយចំនួន
ដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ សប្បុរសជនជាតិ និងអន្តរជាតិ។
ស្ថិតក្នុងបរិយាកាសដ៏ប្រសើរថ្លៃថ្លានិងដើម្បីចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ
ក្រោម ប្រធានបទ"ឆាប់ធ្វើតេស្តឈាមឆាប់ព្យាបាលឆ្ពោះទៅបញ្ចប់អេដស៍" នេះ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវនាវនិងផ្តល់អនុសាសន៍សំខាន់៧ចំណុចរួមមាន៖
១-សូមស្វែងយល់ពីមេរោគអេដស៍និងការពារខ្លួនកុំឱ្យឆ្លងជាដាច់ខាត។
២-ឆាប់ធ្វើតេស្តឈាមឆាប់ព្យាបាលឆ្ពោះទៅបញ្ចប់អេដស៍។
៣-ចំពោះអ្នកផ្ទុកមេរោគអេដស៍ត្រូវទៅទទួលនិងលេបឱសថប្រឆាំងមេរោគ(ARV)ឱ្យបានទៀងទាត់ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
៤-មិនត្រូវមាក់ងាយនិងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គមនិងការការពារផ្លូវច្បាប់។
៥-ចំពោះក្មួយៗជាយុវជនយុវនារីទោះជានៅទីណាក៏ដោយ គឺអ្នកត្រូវចេះជួយអប់រំមិត្តភក្តិឱ្យចេះការពារ ខ្លួនដូចគ្នា។
៦-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេស ឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យនិង ទទួលសេវាព្យាបាលទាំងអស់គ្នា។
៧-សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលវេលា ដើម្បីកាត់បន្ថយអត្រាស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

គ្រួសារនីមួយៗទទួលបាន
៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា១ មុង១ និងភួយ១។
ដោយឡែក ក្រណាត់ស ១ដុំ និងថវិកា ១០.០០០រៀល ជាអំណោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕