ជាផ្នែកមួយនៃយុទ្ធនាការ ១៦ថ្ងៃ (បូពណ៌ស)
បញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមប្រធានបទ “មិនទុកនរណាម្នាក់ចោល :
បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី” ។
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧
នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ
ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកជំទាវ ម៉ែន នារីសោភ័គ
អគ្គលេខាធិការរងទី ១ កាកបាទ ក្រហមកម្ពុជារួមជាមួយ លោកស្រី កេត ម៉ារឌី
ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បាន ជួបសំណេះសំណាល
និងធ្វើបឋកថា ស្តីពី គោលបំណងនៃយុទ្ធនាការ ១៦ថ្ងៃ (២៥ វិច្ឆិកា ២០១៧
- ១០ ធ្នូ ២០១៧)។
ដែលរៀបចំឡើងដោយ កាកបាទក្រហមកម្ពុជា ដើម្បីផ្សព្វផ្សាយ
និងបំផុសឱ្យនិស្សិត យុវជនកាកបាទក្រហមកម្ពុជា ប្រមាណ ៥០០នាក់
បានយល់ជ្រួតជ្រាប ព្រមទាំង ធ្វើការអំពាវនាវដល់ យុវជន សិស្ស-និស្សិត
និងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព
និងការអភិវឌ្ឍនេះ ត្រូវចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់សីលធម៌សង្គម
តម្លៃស្ត្រី និងគ្រួសារខ្មែរ
ដើម្បីបញ្ឈប់អំពើហិង្សាតាមគ្រប់រូបភាពមកលើស្ត្រី និងក្មេងស្រី។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ពន់ ឆាយ
សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាទីប្រឹក្សាយុវជន
បានថ្លែងអំណរគុណដល់ កាកបាទក្រហមកម្ពុជា
ដែលបានចុះធ្វើការផ្សព្វផ្សាយ ដល់និស្សិត និងយុវជនតាមសាកលវិទ្យាល័យ
ដើម្បីចូលរួមក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានចូលរួមយុទ្ធនាការ ១៦ថ្ងៃ (បូពណ៌ស) នេះ ដោយមានកម្មវិធីចុះផ្សព្វផ្សាយតាមសាកលវិទ្យាល័យចំនួន ៤ គឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំង ឈានទៅប្រារព្ធពិធីបិទយុទ្ធនាការនេះ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីយុវជនកាកបាទ ក្រហមកម្ពុជា ចំនួន ១៥០នាក់ មកពីសាកលវិទ្យាល័យចំនួន ២១ ក្នុងរាជធានីភ្នំពេញ៕