(ភ្នំពេញ)៖ លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍
និង ជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេស ចរណ៍នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧នេះ បានប្រកាសអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាន មនុស្សក្នុងវិស័យទេសចរណ៍២០១៧-២០២៥ដើម្បីបង្កើតការងារឲ្យបានជាង១.២លាននាក់នៅ ឆ្នាំ២០២៥ និង ១.៧លាននាក់នៅឆ្នាំ២០៣០។
ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍២០១៧-២០២៥នេះ
ធ្វើឡើងនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC)
ដោយមានការចូលរួមពីតំណាង ក្រសួង- ស្ថាប័នពាក់ព័ន្ធសាលាបណ្តុះបណ្តាលសមាគមទេសចរណ៍ភាគីឯកជននិងសិស្ស-និស្សិតប្រមាណ៤០០នាក់។
លោករដ្ឋមន្ត្រីថោងខុនបានឲ្យដឹងថាផែនការយុទ្ធសាស្ត្រនេះរៀបចំឡើង
ជាផែនទីចង្អុលទិសក្នុងការ បង្កើត ការងារនិងជំនាញជូនយុវជនកម្ពុជាស្របតាមស្តង់ដារជាតិ និងអាស៊ាន
និងចូលរួមសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព២០២០-២០៣០(SDGs)របស់អង្គការសហប្រជាតិ តាមរយៈវិស័យ ទេសចរណ៍ពោលគឺអនុលោមតាមសេចក្តីថ្លែងការរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៥
ដែលប្រកាស ថា៖ «២០១៧ ជាឆ្នាំអន្តរជាតិស្ដីពីទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
លោកបន្តថាដើម្បីសម្រេចគោលនយោបាយខាងលើ
ក្រសួងទេសចរណ៍បានដាក់ចេញគោលដៅ រួមមួយ ចំនួនបន្ថែមទៀត
ដែលជាការរំពឹងទុកកើតចេញពីការអនុវត្តផែនការយុទ្ធសាស្រ្តខាងលើ។
ក្នុងនោះរួមមាន៖
១. ឆ្នាំ២០២០ ក្រសួងទេសចរណ៍
និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ ឲ្យបានប្រមាណ ១លាននាក់ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច៥០%ត្រូវមានវិញ្ញាបនបត្រ
ឬសញ្ញាបត្របញ្ជាក់ សមត្ថភាព ស្របតាមស្តង់ដារជាតិ និងអាស៊ាន
តាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។
២. ឆ្នាំ២០២៥ ក្រសួងទេសចរណ៍
និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ ឲ្យបានប្រមាណ
១.២លាននាក់និងត្រូវសម្រេចឲ្យបានយុទ្ធនាការ«បុគ្គលិកម្នាក់ជំនាញមួយ»
ពោលគឺជំរុញឲ្យអ្នក ជំនាញ ទេស ចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ
ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ាន
៣.ឆ្នាំ២០៣០ក្រសួងទេសចរណ៍និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមសម្រេច
ឲ្យបានគោលដៅ អភិវឌ្ឍ ប្រកប ដោយនិរន្តរភាព SDG4
«ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប» និង SDG8
«ជំរុញកំណើន សេដ្ឋកិច្ចនិងការងារសមរម្យដល់ជនគ្រប់រូប»ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ សក្រោមបរិបទជាតិ
និងតំបន់។
លោករដ្ឋមន្ត្រីបានបន្ថែមថាដើម្បីសម្រេចបានចក្ខុវិស័យរំពឹងទុកខាងលើ
ក្រសួងទេសចរណ៍បានដាក់ចេញនូវទិសដៅសកម្មភាព សម្រាប់ឆ្នាំ២០១៨ និងខាងមុខ
រួមមាន៖
ទី១៖ សហការគាំទ្រអនុវត្តកម្មវិធី ២០១៨៖ ឆ្នាំសម្រាប់ស្តង់ដារ
និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ឆ្ពោះទៅកាន់ការសិក្សាពេញមួយជីវិត
សំដៅអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលដែលមានស្តង់ដារខ្ពស់
មានការ ទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធនិងធ្វើការវាយតម្លៃទទួលស្គាល់សមត្ថភាពអ្នកជំនាញទេសចរណ៍
ដែល កំពុងបម្រើការងារបច្ចុប្បន្ន
តាមរយៈការវាយតម្លៃការសិក្សាពីមុនឲ្យទទួលបានគុណវុឌ្ឍិជាក់លាក់
ដើម្បី តម្រង់ទិសអាជីពការងារពេញមួយជីវិត។
ទី២៖ដាក់ចុះនូវគម្រោងសាកល្បងកម្មវិធីហ្វឹកហាត់ការងារដើម្បីបណ្តុះបណ្តាលអ្នកជំនាញកម្ពុជាឲ្យមាន
ជំនាញវិជ្ជាជីវៈពិតប្រាកដស្របតាមទស្សនទានសកល«រៀនបណ្តើរធ្វើការបណ្តើរ»។
កម្មវិធីហ្វឹកហាត់ការងារក៏នឹងចូលរួមជំរុញឲ្យយុវជនក្រីក្រអាចមានលទ្ធភាពធ្វើការ
និងសិក្សាក្នុងពេលតែមួយហើយទទួលបានវិញ្ញាបនបត្រ
ឬសញ្ញាបត្រទទួលស្គាល់កម្រិតជាតិ និងអាស៊ាន។
ទី៣៖អនុវត្តគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ពលករចំណាកស្រុក ដើម្បីផ្តល់ឱកាសការងារក្នុងវិស័យទេសចរណ៍ដល់ពលករទាំងនេះ។
ទី៤៖សហការជាមួយភាគីពាក់ព័ន្ធនិងអ្នកជំនាញដើម្បីអភិវឌ្ឍន៍ជំនាញទេសចរណ៍ផ្នែកស្ប៉ា និងសុខុមាល ភាព
សំដៅលើកកម្ពស់ជំនាញវិជ្ជាជីវៈនេះ ឲ្យមានការទទួលស្គាល់កម្រិតជាតិ និងអាស៊ាន។
ទី៥៖ដាក់ចុះអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ាន
តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេក ទេសទូទាំងប្រទេស ដោយសហការជាមួយក្រសួងអប់រំ
យុវជន និងកីឡា និងក្រសួងជំនាញផ្សេងៗទៀត។
កម្មវិធីបណ្តុះបណ្តាលនេះនឹងចូលរួមផ្តល់ជំនាញទេសចរណ៍ដល់យុវជនកម្ពុជា
តាំងពីវ័យក្មេងកម្រិត វិទ្យាល័យ
ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍអាជីពពេញមួយជីវិត។
ទី៦៖ ជំរុញកម្មវិធីឥណទានដល់សិស្សនិស្សិតរៀនជំនាញវិជ្ជាជីវៈទេសចរណ៍
ដើម្បីសម្រួលជីវភាពសិក្សា និងលើកទឹកចិត្តសិស្សានុសិស្សជាពិសេសសិស្សបោះបង់ការសិក្សា ពលករចំណាកស្រុក ដែលត្រឡប់ មកវិញ
និងយុវជនស្ថិតក្នុងគ្រួសារក្រីក្រ
ឱ្យចាប់យកជំនាញវិជ្ជាជីវៈទេសចរណ៍កាន់តែផុលផុសថែមទៀត។
ទី៧៖បន្តជំរុញអនុវត្តនិងប្រើប្រាស់សៀវភៅជំនាញទេសចរណ៍
សម្រាប់កត់ត្រាគុណវុឌ្ឍិរបស់អ្នកជំនាញ ដែលបានបញ្ចប់ការសិក្សានិងទទួលការវាយតម្លៃរួចហើយសម្រាប់រកការងារធ្វើ
និងអភិវឌ្ឍខ្លួនក្នុងវិស័ យទេសចរណ៍បានយ៉ាងល្អប្រសើរ។
ទី៨៖បន្តពង្រឹងសមត្ថភាពគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវទេសចរណ៍
គ្រូបង្គោល និងអ្នកវាយតម្លៃ បង្គោលឱ្យមានសមត្ថភាពកាន់តែល្អប្រសើរ
ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះ។
សូមរំលឹកថានៅឆ្នាំ២០១៦កន្លងទៅវិស័យទេសចរណ៍កម្ពជាសម្រេចបានកំណើន៥%
ដែលនាំចំណូល ចូលសេដ្ឋកិច្ចប្រមាណ ៣,៤០០លានដុល្លារអាមេរិក ស្មើនឹង ១២%
នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។
ដោយឡែកក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន
៣,៩១២,៧៦១នាក់ កើនឡើង ១១.៥% ធៀប នឹងរយៈ ដូចគ្នាក្នុងឆ្នាំ២០១៦៕






