សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន

 (ភ្នំពេញ)៖ថ្ងៃទី ២៩ វិច្ឆិកា ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋ ប្រជាមានិតចិនគឺដើម្បីចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានា
ជុំវិញពិភពលោក ជាមួយគ្នានេះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយ បណ្តា មេដឹកនាំសំខាន់ៗ និងអ្នកវិនិយោគទុនធំៗមួយចំនួនទៀតដើម្បីគៀងគរអ្នកវិនិយោគចិន មកបណ្តាក់ទុន នៅកម្ពុជាឲ្យបានច្រើនថែមទៀតខណៈដែលកម្ពុជាកំពុងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ។សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅម៉ោង ១២.២៥នាទី(ម៉ោង១.២៥នាទីម៉ោងនៅប៉េកាំង)ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានការ ទទួល ស្វាគមន៍ រាក់ ទាក់ យ៉ាងកក់ក្ដៅពីបណ្តាថ្នាក់ដឹកនាំចិន ជាច្រើនរូបផងដែរ។