សាខាកក្រកខេត្តព្រះវិហារបាននាំយកអំណោយ មនុស្សធម៌ចូលរួមរំលែកទុក្ខប្រជាពលរដ្ឋ....!

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ លោក អ៊ុំ សុភឿន ប្រធានគណ:កម្មធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុករវៀងបាននាំយកអំណោយ មនុស្សធម៌ចូល រួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពលឈ្មោះ ម៉ម សឿម ដែលទទួលមរណ ភាពដោយសារជំងឺ ហើយគ្រួសារមានជីវភាពខ្វះខាត នៅភូមិសន្លុងជ័យ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះលោកប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង បានសំដែងនូវការ សោកស្តាយចំពោះការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់គ្រួសារសពនិងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះអនុសាខាបាននាំយកសម្ភារផ្តល់ជូនរួមមាន ៖ អង្ករ ២០ គីឡូ មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអុីវ១ យួរ សារុង ១ ក្រមា ១ មុង ភួយ១ និងថវិការមួយចំនួន ។