សាខាកក្រកខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ
គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា
ខេត្តសៀមរាប
បាននាំយកអំណោយ មនុស្សធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះលំនៅដ្ឋានចំនួន៦ខ្នង
កាលពីវេលាម៉ោង ៩.១៥នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតនៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
មានប្រសាសន៍នាឱកាសនោះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា
បានពាំនាំនូវការ ផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
និងបាន សំដែងនូវការសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសាររងគ្រោះ
ដែលនេះជាឧបទ្ទវហេតុនឹកស្មានមិនដល់ និងគ្មានអ្នកណាចង់ជួបប្រទះឡើយ
សូមបងប្អូនកំអស់សង្ឃឹម ត្រូវប្រឹងប្រែងតទៅមុខទៀត ដើម្បីជីវភាព ក្រុមគ្រួសារ។លោកជំទាវក៏បានបន្តថា
ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាន នាំយកមកចែកជូននាពេល នេះមានចំនួនតិចតួចក្ដីតែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត
ហើយក៏ជាការបង្ហាញនូវការ យក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ
ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបាន លើក ឡើងថា
“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង
“ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ -មុង១ -ភួយ១ -សារុង១
-ក្រមា១ -កន្ទេល១ -មី១កេស -ត្រីខ១យួរ -ឆ្នាំង១ -ចាន៥ -ស្លាបព្រា៥
-ធុងទឹក១គូ -ស័ង្គសី១០សន្លឹក -អង្ករ២៥គីឡូក្រាម និងថវិកា២០ម៉ឺនរៀល ។
ជាមួយគ្នានេះដែរព្រះចៅអធិការវត្ត ភ្នំក្រោម និងព្រះចៅអធិការវត្ត អារញ្ញសាគរ បានប្រទាននូវទេយ្យ ទានមួយចំនួនផងដែរសម្រាប់គ្រួសាររងគ្រោះ៕
ជាមួយគ្នានេះដែរព្រះចៅអធិការវត្ត ភ្នំក្រោម និងព្រះចៅអធិការវត្ត អារញ្ញសាគរ បានប្រទាននូវទេយ្យ ទានមួយចំនួនផងដែរសម្រាប់គ្រួសាររងគ្រោះ៕





