បញ្ហារឿងចំងឺអេដស៍ជារឿងរបស់យើងគ្រប់គ្នាដែរត្រូវចូលរួមទាំងអស់គ្នាដោះស្រាយតែនោះគឺមិនមែនជារឿង
ដាច់ដោយឡែករបស់អ្នកណានោះទេ។
(ស្វាយរៀង)៖ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
១ ធ្នូ ឆ្នាំ ២០១៧ តាមទិសស្លោកឆាប់ធ្វើតេស្តឈាមឆាប់ព្យាបាលឆ្ពោះ ទៅបញ្ចប់អេដស៍និងលើកកម្ពស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី
ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើថ្នាក់ជាតិ
នៃវេទិកាភាពជាអ្នក ដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប
និងជំងឺអេដស៍នៅកម្ពុជា។
នៅថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់កុមារកំព្រា ដោយ សារអេដស៍ អ្នករងគ្រោះរស់នៅជាមួយមេរោគអេដស៍ ចំនួន ២៦៤ នាក់ មកពី ក្រុងស្វាយរៀង ៥៧ នាក់ ស្រុកកំពង់រោទិ៍ ៤៥ នាក់ ស្វាយទាប ៤៥ នាក់ រំដួល ៤០ ស្រុកស្វាយជ្រំ ៧០ នាក់ មកពីអង្គកាសីភីអិន ផ្លាស់ ៧ នាក់ នៅទីស្នាក់ការសាខាខេត្ត ដែលពិធីនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល ប្រធានកណៈកម្មាធិការសាខា ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកានៃកណៈកម្មាធិកា សាខា លោក លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត ។
ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិកាសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់ សាខាដែលបានអនុវត្ត កន្លងមកនិងបច្ចុប្បន្ននូវ សកម្មភាពពហុវស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុក មេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណី អាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិ បាល មានច្បាប់ អេដស៍ធ្វើឲ្យសារធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង ។
សម្ភារៈដែលសាខាបានឧបត្ថម្ភដល់ អ្នករស់នៅជាមួយមេរោគអេដស៍ នាពេលនោះចំនួន ២៦៤ នាក់ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៤០,០០០រៀល។






