កម្មកររោងចក្រ រោងចក្រ ម៉េង ដា ហ្វូតវៀនៅតែបន្តបន្តធ្វេីកូដកម្មដដែល


(ភ្នំពេញ)៖នៅថ្ងែទី០៧ខែ១២ ឆ្នាំ២០១៧ នៅព្រឹកព្រលឹមស្រាងៗនោះ កម្មករ រោងចក្រ ម៉េង ដា ហ្វូតវៀ ដែល មានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង ភូមិចោមចៅទី១ ខណ្ឌ ពោធ័សែនជយ័ រាប់រយអ្នកនៅតែបន្តធ្វេីកូដកម្មដដែល ការដោះស្រាយមិនទាន់ មានការសះជាគ្នានៅឡេីយទេ កម្មករបាននាំគ្នាដេីរចេញពីរោង ចក្រមកផ្លូវធំទៀតហេីយ មកដល់ម៉ោងនេះនៅមិនទាន់ជំនួបធ្វើការ ដោះស្រាយណាមួយនោះទេ ។
គួររំលឹកជម្រាបជូនថា នេះមិនមែនជាលើកទីមួយនោះទេដែរកម្មករនៃ រោងចក្រ ម៉េង ដា ហ្វូតវៀធ្វើកូដកម្មនោះ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៧ មានជំនួបការពិភាក្សាមួយកើតឡើងរវាង តំណាងក្រុមហ៊ុនម៉េងដាហ្វូតវៀរអុីនដាសស្ទ្រៀលនិងតំណាងក្រសួងការងារនឹងតំណាងក្រុមកម្មករ
កម្មការិនី (ដែលមានមនុស្សចូលរួមប្រមាណ ៦០០នាក់) ។
ក្នុងជំនួបនោះផងដែរបានសម្រេចផ្លែផ្តាជាច្រើនដូចជា៖
១-ក្រុមហ៊ុនមិនមានការបិទរោងចក្រ ប្តូរទីតាំង ឬប្តូរនាយកនោះទេ
២-ការទាមទាររបស់បងប្អូននេះ(ប្រាក់អតីតភាពការងារ)ក្រុមហ៊ុនយល់ឃើញថាមានតែផ្តាច់កិច្ចសន្យាការ ងារ ទេទើបគិតប្រាក់អតីតភាពជូនបាន
៣-ពេលកូដកម្មកើតឡើងភ្លាមៗក្រុមហ៊ុនមិនបានដឹងពីសំណើជាក់លាក់របស់បងប្អូននោះទេ ហើយក៍មិន បានដឹងការឆ្លើយតបដូចម្តេចដែររហូតមកដល់ពេលនេះក្រុមហ៊ុននៅតែមិនទាន់ដឹងថា មានបងប្អូន ប៉ុន្មាន នាក់ ដែលចង់បញ្ចប់កិច្ចសន្យា ដូច្នេះក្រុមហ៊ុនត្រូវការពេលវេលាយ៉ាងតិច្ចមួយ សប្តាហ៍ដើម្បី ទទួលពាក្យ លាលែង នឹងត្រៀមប្រាក់ទូទាត់តាមច្បាប់ គឺប្រាក់ខែចុងក្រោយ នឹងប្រាក់ឈប់សម្រាក ប្រចាំឆ្នាំដែល នៅសេសសល់ 
៤-ចំពោះបញ្ហាដែលបានលើកឡើងថា មានការគៀបសង្កត់កម្មករនិយោជិត ដោយអោយធ្វើការ ២ឬ៣មុខ ដើម្បីរកវិធីអោយលាលែងពីការងារដោយខ្លួនឯង ក្នុងគោលបំណង ជៀសផុតពីការទូទាត់ ប្រាក់បំណាច់ ឆ្នាំចេញនោះទេ ។ 
៥-ចំពោះការរៀបចំកែសម្រួលម្ហូបអាហារ ក្រុមហ៊ុនឯកភាព នឹងកំពុងយកបញ្ហានេះជាចំបង សម្រាប់កែ ប្រអោយកាន់តែប្រសើរ 
៦-ក្រុមហ៊ុនគាំទ្រទាំងស្រុង នឹងរីករាយក្នុងការចរចារ
៧-យោងតាមច្បាប់ការងារ ការធ្វើ កូដកម្មមិនអាចទទួលបានប្រាក់ឈ្នួលឡើយ 
៨-តាងនាមនាយក ក្រុមហ៊ុន ម៉េងដា ហ្វូតវៀរ អុីនដា សស្ទ្រៀល ខូអិលធីឌី សូមអំពាវនាវ ចំពោះ កម្មករ និយោជិតទាំងអស់ រក្សាភាពអត់ធ្មត់ ហើយក្រុមហ៊ុននឹងបន្តជជែក ដោះស្រាយស្របតាម ច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា ៕