ការផ្ទុះការតវ៉ារបស់រោងចក្រម៉េងដាហ្វូតវៀរ
អុីនដាសស្ទ្រៀល ខូអិលធីឌី (រោងចក្រស្បែកជើង)នៅតាម បណ្តោយផ្លូវវេងស្រេងនៅពេលនេះដល់តំណាក់កាលចរចារបានសម្រេចហើយ
កម្មការិនី
(ដែលមានមនុស្សចូលរួមប្រមាណ ៦០០នាក់) ។

ជំហរក្នុងការដោះស្រាយរបស់ថៅកែក្រុមហ៊ុន ៖ ១-ក្រុមហ៊ុនមិនមានការបិទរោងចក្រ ប្តូរទីតាំង ឬប្តូរនាយកនោះទេ
២-ការទាមទាររបស់បងប្អូននេះ(ប្រាក់អតីតភាពការងារ)ក្រុមហ៊ុនយល់ឃើញថាមានតែផ្តាច់កិច្ចសន្យាការ ងារ ទេទើបគិតប្រាក់អតីតភាពជូនបាន
៣-ពេលកូដកម្មកើតឡើងភ្លាមៗក្រុមហ៊ុនមិនបានដឹងពីសំណើជាក់លាក់របស់បងប្អូននោះទេ
ហើយក៍មិន បានដឹងការឆ្លើយតបដូចម្តេចដែររហូតមកដល់ពេលនេះក្រុមហ៊ុននៅតែមិនទាន់ដឹងថា
មានបងប្អូន ប៉ុន្មាន នាក់ ដែលចង់បញ្ចប់កិច្ចសន្យា
ដូច្នេះក្រុមហ៊ុនត្រូវការពេលវេលាយ៉ាងតិច្ចមួយ សប្តាហ៍ដើម្បី ទទួលពាក្យ លាលែង
នឹងត្រៀមប្រាក់ទូទាត់តាមច្បាប់ គឺប្រាក់ខែចុងក្រោយ
នឹងប្រាក់ឈប់សម្រាក ប្រចាំឆ្នាំដែល នៅសេសសល់
៤-ចំពោះបញ្ហាដែលបានលើកឡើងថា
មានការគៀបសង្កត់កម្មករនិយោជិត ដោយអោយធ្វើការ ២ឬ៣មុខ
ដើម្បីរកវិធីអោយលាលែងពីការងារដោយខ្លួនឯង
ក្នុងគោលបំណង ជៀសផុតពីការទូទាត់ ប្រាក់បំណាច់ ឆ្នាំចេញនោះទេ ។
៥-ចំពោះការរៀបចំកែសម្រួលម្ហូបអាហារ ក្រុមហ៊ុនឯកភាព នឹងកំពុងយកបញ្ហានេះជាចំបង
សម្រាប់កែ ប្រអោយកាន់តែប្រសើរ
៦-ក្រុមហ៊ុនគាំទ្រទាំងស្រុង
នឹងរីករាយក្នុងការចរចារ
៧-យោងតាមច្បាប់ការងារ
ការធ្វើ កូដកម្មមិនអាចទទួលបានប្រាក់ឈ្នួលឡើយ
៨-តាងនាមនាយក ក្រុមហ៊ុន ម៉េងដា
ហ្វូតវៀរ អុីនដា សស្ទ្រៀល ខូអិលធីឌី សូមអំពាវនាវ ចំពោះ កម្មករ និយោជិតទាំងអស់
រក្សាភាពអត់ធ្មត់ ហើយក្រុមហ៊ុននឹងបន្តជជែក ដោះស្រាយស្របតាម ច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា
៕
* ក្រោយពីបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន
តំណាងក្រសួងការងារ នឹងតំណាងក្រុមកម្មករ កម្មការិនី រួចមក នៅវេលាម៉ោង
០៩:២៥នាទីព្រឹក ក្រុមកម្មករ កម្មការិនីទាំងអស់ បានយល់ព្រមចូល ធ្វើការវិញ
នឹងបានឯកភាពគ្នា លើចំនុចចំនួន ០២ដូចខាងក្រោម ៖
១/ ធ្វើការចាប់ពីមួយឆ្នាំឡើងទៅ
ត្រូវទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយឆ្នាំចំនួន ២$ ពីរឆ្នាំទទួលបាន
៤$ បីឆ្នាំទទួលបាន ៦$ ។
២/
ធ្វើការចាប់ពីដប់ឆ្នាំឡើងទៅ ទើបមានប្រាក់អតីតភាពការងារ




