នៅក្នុងសេចក្តីប្រកាសនោះដដែល ក្រសួងមហាផ្ទៃបានជម្រាបទៅ អភិបាលនៃគណៈអភិបាលខេត្ត រាជធានីទូទាំងប្រទេសថា ៖ដោយផ្អែកទៅលើលទ្ធផលនៃការបែកចែក អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ដែរនៅទំនេររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃនិងចេញសេចក្តីប្រកាស ទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ទាំងនោះស្របទៅតាមច្បាប់និងគោលការនិងនិតិវិធីដែរបានកំណត់ជាធរមាន។
បន្ថែមពីលើនោះ ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា " ដើម្បីឲ្យការប្រកាសចូលកាន់ដំណែងរបស់ប្រធានក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំបានទៅយ៉ាងរលូនក្រសួងមហាផ្ទៃធ្វើការណែនាំចំនួនបីចំនុច៖
១ - ការពិនិត្យនិងការផ្ទៀងផ្ទាត់ឈ្នោះអោយបានត្រឹមត្រូវ
២ - ការធ្វើនិត្យានុកូលកម្ម
៣ - ការប្រកាសចូលកាន់មុខតំណែង
ក្នុងនោះដែរក្រសួងមហាផ្ទៃបានទុករយៈពេលបីថ្ងៃ(03) សម្រាប់អភិបាលរាជធានីខេត្តធ្វើរបាយការណ៍អំពីលទ្ធផលការងារដែរក្រសួងមហាផ្ទៃបានធ្វើការណែនាំខាង
លើបន្ទាប់ពីមានកិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅតាមដែរនសមត្ថកិច្ចរបស់អភិបាលរាជធានីខេត្តដែរខ្លួនគ្រប់គ្រង មកក្រសួងមហាផ្ទៃ។


