(កំពង់ធំ)៖សិស្សនៃវិទ្យាល័យខេត្តកំពង់ធំជាង២០០០នាក់ខកខានពុំបានសិក្សារៀនសូត្រ ដោយសារមាន ករណីផ្ទុះការតវ៉ាពីសំណាក់លោកគ្រូអ្នកគ្រូកើតទុក្ខមិនសុខចិត្ត និងបានអះអាងថា
មានមន្រ្តីកង រាជអាវុធ ហត្ថខេត្តមួយរូបដោយសារតែរឿងតិចតួចសោះ
បែរជាមកគំរាមគំហែង ជេរស្តីថា
លោកគ្រូអ្នក គ្រូអវិជ្ជាគ្មាន សមត្ថភាពក្នុងការបង្រៀនកូនរបស់គាត់
បញ្ហាទាំងនេះបានធ្វើឲ្យលោកគ្រូ
អ្នកគ្រូមិនសុខចិត្ តទាមទារឲ្យ ថ្នាក់ដឹកនាំជួយដោះស្រាយ។
ករណីតវ៉ានេះបានផ្ទុះឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៧
នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ ស្ថិតក្នុងសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សជា ច្រើននាក់ កាន់បដា
នៅទីកន្លែងគោរពទង់ជាតិ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១
ទើបការប្រមូល ផ្តុំត្រូវបាន រំសាយក្រោយពីលោកហួនវ៉ានិតអភិបាលរងខេត្តកំពង់ធំ បានចូលរួមមកសម្របសម្រួល
និងពន្យាពេលដោះ ស្រាយបញ្ហាទំនាស់រវាងមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំនិងលោកគ្រូ អ្នកគ្រូទៅអាទិត្យក្រោយតាម និតិវិធី។
បើយោងតាមការអះអាងរបស់លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា
រឿងហេតុដែលបង្ករឲ្យកើតឡើង ដោយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅ
សិស្សស្រីម្នាក់ឈ្មោះ ជា ភុំភួង រៀនថ្នាក់ទី១០B
មករៀន មិនទាន់ម៉ោងចំនួន២០នាទី
ស្របពេលដែលសាលាកំពុងតែបង្រៀនពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្ស ជាង២០០០នាក់
នៅនឹងដងទង់ជាតិ ស្របពេលនោះក្មេងស្រីឈ្មោះ ជា ភុំភួង
ដើរចូលមកហើយពាក់អាវ ខាវបោយហ៊ុមពីក្រៅ ពេលនោះលោកស្រី កូយ គឹមហេង នាយិកា
បានឲ្យដោះអាវក្រៅចេញ ថែមទាំង បានបន្ទរថា ត្រូវយកអាវឲ្យអ្នកគ្រូនៅលើខឿនឧបស្ថានសាលា។
លោកគ្រូអ្នកគ្រូបានអះអាងថាការផ្ទុះការតវ៉ាខាងលើនេះក្នុងគោលបំណងទាមទារឲ្យ ឪពុករបស់សិស្ស ឈ្មោះជាភុំភួង ដែលជាមន្រ្តីអាវុធហត្ថខេត្តកំពង់ធំ ធ្វើការសុំទោសលោកគ្រូ អ្នកគ្រូ
ជាសាធារណៈចំពោះ ការជេរស្តីលោកគ្រូអ្នកគ្រូ ដល់បរិវេនសាលារៀន។ជាមួយគ្នានេះលោកគ្រូអ្នកគ្រូ ទាំងអស់ ក៏បានដាក់ញត្តិ ដោយមានស្នាមមេដៃ
ស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន
ដើម្បីជួយអន្តរាគមន៍ ឲ្យលោក សួស សុវណ្ណា និងប្រពន្ធ ឈ្មោះ គង់ សំណាង
ព្រមទាំង សាច់ញាតិរបស់ខ្លួនម្នាក់ទៀតឈ្មោះ គង់ សណ្តាន
ជានាយកសាលាបឋមសិក្សាត្រពាំងវែង ធ្វើការសុំទោស ដល់គ្រូបង្រៀន
នៅវិទ្យាល័យកំពង់ធំ ជាសាធារណៈ ចំពោះទង្វើ ដែលបុគ្គលទាំង៣រូបនេះ
បានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀនទាំងអស់
ក្នុងវិទ្យាល័យ៕



















