មិនសរសើរមិនបាន! ទីតាំងជល់មាន់ដ៏ធំនិងបើកលេងយូរឆ្នាំមកហើយគ្មានអ្នកដឹង តែពេលនេះបង្គ្រាបបានហើយនៅលើទឹកដីឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្ដាល

 នៅមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេតែទឹកដីឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្ដាលជាកន្លែងដែរមិនធម្មតា 
ដែរត្រូវប្រើកម្លាំងប្រដាប់អាវុធយ៉ាងច្រើនក្នុងការបង្ក្រាបទីតាំងជល់មាន់ដ៏ធំនិងបើកលេងយូរឆ្នាំមកហើយ
(កណ្ដាល)៖ ប្រតិបត្តិការទ្រង់ទ្រាយធំដែលមានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជិត២០០នាក់ ចុះទៅ បង្ក្រាបសង្វៀនជល់មាន់ដ៏ធំនិងបើកលេងយូរឆ្នាំមកហើយនៅលើទឹកដីឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៧នេះជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ដែលកំពុងចូលលេងល្បែង មួយនេះត្រូវបានឃាត់ខ្លួនជាបណ្ដុះអាសន្នព្រមទាំងដកហូតរថយន្ដជាង ៥០គ្រឿងនិងម៉ូតូជិត២០០គ្រឿង។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងតំបន់កន្លែងប្រជល់មាន់នោះបានឲ្យដឹងថា ប្រតិបត្តិការរបស់កម្លាំងនគរ បាល កម្លាំងអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋានប្រដាប់ដោយកាំភ្លើងផងនោះ បានចុះមកបង្ក្រាបជាក់ស្ដែង ខណៈដែលមានមនុស្សរាប់សិបអ្នកកំពុងតែស្រែកហោរកញ្ជៀវនិងសង្វៀនជល់មាន់ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញារងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី។
បើតាមអ្នកប្រជាពលរដ្ឋដដែលនោះបានអោយដឹងទៀតថា៖ ក្រៅពីឃាត់មនុស្សដកហូតរថយន្ដ ដកហូតម៉ូតូ គេសង្កេតឃើញមានមាន់ជាច្រើនក្បាល សុទ្ធតែជាប្រភេទមាន់ជល់។ស្នងការនគរបាលខេត្តកណ្ដាល លោក ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថាប្រតិបត្តិទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោក ប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉ៅ ភិរុណប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល។

សូមបញ្ជាក់ថា ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ៕