ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះនាយិកាសាលា ជាពិសេសនោះ គឺលោកគ្រូ អ្នកគ្រូ (ជាតិ អន្តរជាតិ) ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ចែករំលែកបទពិសោធន៍ដល់សិស្ស និស្សិតគ្រប់ៗគ្នា ហើយលោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទី២របស់សិស្ស។
ឯកឧត្តម មានប្រសាសន៍ថា “ប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ដូចនេះហើយ ប្អូនៗទាំងអស់មានឱកាស សិក្សារៀនសូត្រ ចាប់យកជំនាញ អ្វីដែលខ្លួនពេញចិត្ត។ យ៉ាងណាក៏យើង មិនភ្លេចថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរបស់យើង ដែលលោកខិតខំស្វែងរកសន្តិភាព មកឱ្យសង្គមជាតិយើង រួមទាំងយើងគ្រប់គ្នាផងដែរ “។
ឯកឧត្តមបន្តថា “សិស្ស និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ ត្រូវយកទៅបំពេញការងារ តាមចំណេះជំនាញ ដែលខ្លួនបានសិក្សារៀនសូត្រកន្លងមក ដើម្បីជាគុណប្រយោជន៍ សម្រាប់សង្គម គ្រួសារ ជាពិសេសនោះ គឺខ្លួនឯងផ្ទាល់តែម្តង ព្រោះថា ឪពុកម្តាយលោកមិនអាចមើលថែរក្សា និងតាមឧបត្ថម្ភយើង បានអស់មួយជីវិតនោះទេ”៕









