គ.ជ.ប បានជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះមានការបំផ្លោងព័ត៌មានរបស់ជនអគតិមួយចំនួន ដែលបានវាយប្រហារមកលើស្ថាប័ន គ.ជ.ប ដែលពាក់ព័ន្ធនឹងបញ្ហា ២
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០២ធ្នូឆ្នាំ២០១៧ នៅនៅគេហទំព័រផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទាត់ចោល នូវព័តមានបំភ្លៃការពិតរបស់ជន អគតិមានការបំផ្លោងព័ត៌មាន
ដែរធ្វើការវាយប្រហារមកលើស្ថាប័នគជប នេះបើតាមការបកស្រាយ នៅលើផេកផ្លូវការរបស់គជប
នៅព្រឹកនេះមុននេះបន្តិច។
នៅក្នុងការសេចក្តីប្រកាសរបស់ខ្លួននោះក្រុមក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានអោយដឹងថាប៉ុន្មានថ្ងៃកន្លងមកនេះមានការបំផ្លោងព័ត៌មានរបស់ជនអគតិមួយចំនួន ដែលវាយ ប្រហារមកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងបញ្ហា ២ ដូចខាងក្រោម៖
ទី១-អំពីឯករាជ្យភាពអព្យាក្រឹត្យភាពនិងយុត្តិធម៌របស់គ.ជ.ប
ទី២ -អំពី បដិវត្តន៍ពណ៌ ។
ទី២ -អំពី បដិវត្តន៍ពណ៌ ។
ជំហរដឹកនាំរបស់ គ.ជ.ប ថ្មីនេះ ទោះជាសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ
ក៏ត្រូវតែរៀបចំការ បោះឆ្នោតឱ្យបានត្រឹមត្រូវបំផុតស្របតាមច្បាប់កំណត់។ គ្មានបុគ្គលណា
សមាសភាព ណា អង្គការណា អង្គភាព ណា បរទេសណា អាចមកដាក់សម្ពាធ ឬប្រទាញ គ.ជ.ប ឱ្យអនុវត្តប្រាសចាក ពីគតិច្បាប់ ក្នុងការរៀបចំការបោះឆ្នោតនេះបានឡើយ
។
បើតាមសេចក្តីប្រកាស នេះដដែល ក្រុមក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានបន្ថែមថា ដោយសារជំហរឥតងាករេពីគតិច្បាប់ និងយុត្តិធម៌នេះហើយ ទើបលទ្ធផល នៃការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ ឆ្នាំ២០១៧កន្លងមក ត្រូវបានគ្រប់ភាគីពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋានជាតិ
និង អន្តរជាតិរួមទាំងសហរដ្ឋអាមេរិក វាយតម្លៃយ៉ាងត្រឹមត្រូវថា ជាការបោះឆ្នោតគួរឱ្យជឿទុកចិត្តបាននិងល្អជាង ការបោះឆ្នោតមុនៗនោះគឺមិនមែនដោយសារតែវត្តមានសមាសភាពគ.ជ.ប
មកពីគណបក្សនយោបាយ ណាមួយនោះទេព្រោះនេះជាសច្ចៈភាពប្រវត្តិសាស្រ្តសម្រាប់គ.ជ.ប ហើយក៏ជាមោទនភាពរបស់ជាតិ ខ្មែរដែរ។
គ.ជ.ប បានកំណត់មាគ៌ារួចជាស្រេចហើយ
ទោះសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ គឺ គ.ជ.ប នៅ តែប្រកាន់ជំហរ ឯករាជ្យ អព្យាក្រឹត្យ
តម្លាភាព និងយុត្តិធម៌ជាដាច់ខាត ។ គោលការណ៍ធំបំផុត របស់ គ.ជ.ប គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត
មានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រឹមត្រូវ បោះឆ្នោត ដោយសេរីអំពីបញ្ហាពាក់ព័ន្ធបដិវត្តន៍ពណ៌៖ បដិវត្តន៍ពណ៌ នេះ បានកើតឡើងនៅក្នុងពិភពលោក រាប់ទសវត្សរ៍
មកហើយ និងមានប្រទេសជាច្រើននៅលើពិភពលោក បានរងគ្រោះដោយសារបដិវត្តន៍ពណ៌ នេះ ។ នៅក្នុង សម័យកាលអ៊ិនធឺណែត
(Internet) បច្ចុប្បន្ននេះមិនខ្វះទេនូវព័ត៌មានដែលបានសិក្សា
វាយតម្លៃ និងផ្សព្វផ្សាយអំពីផលវិបាកនៃបដិវត្តន៍ពណ៌នេះ ។
ជាចុងបញ្ជប់គជបក៍បានណែនាំ
សាធារណៈអោយធ្វើការការសិក្សាស្វែងយល់បន្ថែមនូវបដិវត្តន៍ពណ៌នៅក្នុង Internetដោយវាយពាក្យColorRevolutionឬRevolutiondeCouleur នោះយើងនឹងបានទទួលព័ត៌មាន គ្រប់គ្រាន់អំពីមេក្លោង
មេទ្រឹស្តី ព្រមទាំងវិធីសាស្រ្តល្អិតល្អន់សម្រាប់អនុវត្តបដិវត្តន៍ពណ៌នេះ
ហើយនឹង ឃើញថា តើដូចគ្នានឹងព្រឹត្តិការណ៍ដែល កើតមានឡើងថ្មីៗនៅក្នុងប្រទេសកម្ពុជានេះដែរឬទេ?
ខាងក្រោយមនេះជាសេចក្តីលំអិតរបស់សេចក្តីប្រកាសនេះ៖

